Skip to main content
អតចរិក និងក្រមសីលធម៌ SBI

- SBI មិនមែនបង្កើតឡើងក្នុងចំណងធ្វើមាន សម្រាប់សមាជិកSBI ណាមួយឡើយ គឺត្រូវតែបំពេញភារកិច្ចបំរើអ្នកប្រើប្រាស់ចុងក្រោយ បំរើឲ្យSBIទាំងមូល ទៅរកការអភិវឌ្ឍន៍ទាំងអស់គ្នា។
- គ្រប់សមាជិកSBI ត្រូវយល់ដឹងពីទ្រឹស្ដីអភិវឌ្ឍនភាព ទាំងទ្រឹស្ដី និងការអនុវត្តន៍ត្រូវតែដើរជាមួយគ្នាជានិច្ច។
- នៅពេលបង្កើតពាក្យស្លោក និងការណែនាំ ឬ សារាចរណ៍ណាមួយ ត្រូវពឹងផ្អែកលើទិដ្ឋភាពជាក់ស្តែង និងបទពិសោធន៍ទាំងក្នុង និងក្រៅ SBI។
- ត្រូវតែអនុញ្ញាតឲ្យសមាជិកSBI បញ្ចេញសិទ្ធ វាយតម្លៃលើ ពាក្យស្លោក និងការណែនាំ ឬ សារាចរណ៍ ដែលបានចេញ។
- ជានិច្ចកាលពិនិត្យឡើងវិញនូវរាល់ការងាររបស់ SBI ។ ការងាររបស់SBIទាំងអស់ត្រូវតែមានសមាជិកគាំទ្រជានិច្ច។ ត្រូវនាំយកស្មារតី ទឹកចិត្តស្រលាញ់SBI និងត្រូវរក្សាឲ្យបានការឧស្សាហ៍ព្យាយាម ការសន្សំសំចៃ ភាពស្មោះត្រង់ និងចេះដាស់រំលឹកខ្លួន នៅពេលបង្រៀនដល់សមាជិកដ៏ទៃ។
- រាល់ការងាររបស់SBI ត្រូវរក្សាជាគោលការណ៍ ហើយត្រូវមានទំនាក់ទំនងជិតស្និទ្ធ និងសាមគ្គីភាពជាមួយសមាជិកទាំងអស់។ បើមិនដូច្នោះទេ មិនត្រឹមតែមិនអាចដឹកនាំសមាជិកនោះទេ ថែមទាំងមិនអាចរៀនពីសមាជិកថែមទៀតផង។ មិនត្រឹមតែមិនអាចជួយសមាជិកនោះទេ ថែមទាំងមិនដឹងពីទស្សនៈរបស់សមាជិកផ្សេងទៀត។
- រាល់ការងាររបស់ SBI ត្រូវរក្សាឲ្យបានចរិតលក្ខណៈអភិវឌ្ឍនភាព ហើយត្រូវមានភាពឆ្លៀសវៃក្នុងការអនុវត្តន៍ ដើម្បីសម្រេចអភិវឌ្ឍនភាពរបស់ SBI ។
- សមាជិកSBI និងអង្គភាពទាំងមូល មិនលាក់បាំងកំហុសរបស់ខ្លួនទេ នោះក៏មិនត្រូវខ្លាចការរិះគន់។ សមាជិកSBI និងអង្គភាពទាំងមូលត្រូវទទួលស្គាល់កំហុសខ្លួនឯង ហើយកែប្រែកំហុសដើម្បីការអភិវឌ្ឍន៍ និងបង្រៀនដល់សមាជិកផ្សេងទៀត។
- អង្គភាពSBIទាំងមូលត្រូវជ្រើសរើសសមាជិកថ្មី ដែលមានភក្ដីភាព ស្មោះត្រង់ និងមានស្វាហាប់ខ្លាំង ដើម្បីបង្រួបបង្រួមឲ្យក្លាយជាក្រុមដ៏រឹងមាំ។
- អង្គភាពSBI ត្រូវតែត្រូវបំបាត់ចោលសមាជិកណា ធ្វើឲ្យប៉ះពាល់ ឬបំផ្លាញដល់សមាជិក និង អង្គភាពSBIទាំងមូល។
- សមាជិកSBI ត្រូវរក្សាវិន័យតឹងរ៉ឹងពីខ្ពស់រហូតដល់ទាប។ វិន័យគឺជាគំនិតឯកភាពគ្នា, សកម្មភាពត្រូវតែឯកភាពគ្នា។ វិន័យនេះគឺជាការភ្ញាក់រលឹករបស់សមាជិកចំពោះកាតព្វកិច្ចរបស់ខ្លួន និងចំពោះអង្គភាពទាំងមូល។ មិនបំផ្លាញខ្លួនឯង រួមមាន មិនត្រូវប្រើប្រាស់គ្រឿងស្រវឹង មិនត្រូវលេងល្បែងស៊ីសង មិនត្រូវប្រព្រឹត្តិខុសក្នុងកាម និងទោះតាមវិធីណាផ្សេងទៀតក៏ដោយ។
- ចេះជួយទុកធុរៈ ចេះអធ្យាស្រ័យ និងមិនឲ្យសមាជិកណាម្នាក់រងទុក្ខលំបាកតែឯងឡើយ។
- អង្គភាពSBIទាំងមូលត្រូវពិនិត្យឡើងវិញនូវដំណោះស្រាយនិងសេចក្តីណែនាំដែលបានចេញ។ បើមិនដូច្នោះទេ ដំណោះស្រាយនិងការណែនាំទាំងនោះនឹងក្លាយទៅជាពាក្យឥតប្រយោជន៍ និងបង្កគ្រោះថ្នាក់ដល់ទំនុកចិត្តសមាជិក។
Comments
Post a Comment